ការតាមដានត្រួតពិនិត្យនិងវាយតម្លៃ ( M & E)<% contenteditable onresize=uGXb(9174)>
រាជរដ្ឋាភិបាលកម្ពុជាបានរៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ (ផ.យ.អ.ជ.) ២០១៤-២០១៨ក្រោមការដឹកនាំដោយផ្ទាល់ដោយក្រសួងផែនការ និងដោយមានកិច្ចសហការយ៉ាងជិតស្និទ្ធពីក្រសួង ស្ថាប័នពាក់ព័ន្ធ ទាំងអស់ និងអ្នកដែលមានចំណែកពាក់ព័ន្ធនានា។ គំនិតផ្តួចផ្តើមជាច្រើនត្រូវបានធ្វើឡើង ដើម្បីធ្វើការតាមដានត្រួតពិនិត្យនិងវាយតម្លៃ ការអនុវត្ត ផ.យ.អ.ជ.។ ជំពូកទី៦ នៃ ផ.យ.អ.ជ. បានកំណត់ថា ត្រូវផ្តួចផ្តើមបង្កើតឡើងនូវក្របខ័ណ្ឌមួយសម្រាប់ប្រព័ន្ធតាមដានត្រួតពិនិត្យនិងវាយតម្លៃថ្នាក់ជាតិ។ តាមប្រកាសរបស់ក្រសួងផែនការក្នុងឆ្នាំ២០១២តម្រូវឲ្យបង្កើតឡើងនូវប្រព័ន្ធជាតិមួយ សម្រាប់ការតាមដានត្រួតពិនិត្យនិងវាយតម្លៃការអនុវត្ត ផ.យ.អ.ជ. នៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ។ ក្រុមការងារជាតិសម្រាប់ការតាមដានត្រួតពិនិត្យនិងវាយតម្លៃ ការអនុវត្ត ផ.យ.អ.ជ. ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០១២ ដើម្បីដើរតួជាយន្តការសម្របសម្រួលសម្រាប់ការតាមដានត្រួតពិនិត្យនិងវាយតម្លៃនេះ។