បេសកកម្ម
ក្រសួងផែនការបំពេញមុខងារជាសេនាធិការជូនរាជរដ្ឋាភិបាលលើបេសកកម្មដឹកនាំសម្របសម្រួល និង គ្រប់គ្រងលើវិស័យផែនការ ស្ថិតិ និងប្រជាជននិងអភិវឌ្ឍន៍ ដើម្បីការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច ដោយធានាគុណភាព និងប្រសិទ្ធភាព(see Government links: Sub-Decree No. 144 ), ទាំងថ្នាក់ជាតិ ទាំងថ្នាក់ក្រោមជាតិ ។
បេសកកម្មនេះត្រូវធ្វើឡើងតាមរយៈការរៀបចំនិងការអនុវត្តឱ្យបានត្រឹមត្រូវស្របតាមគោលនយោបាយក្របខ័ណ្ឌ ច្បាប់និងបទដ្ឋានគតិយុត្តទាំងឡាយដែលទាក់ទងនឹងវិស័យផែនការ ស្ថិតិ និងប្រជាជននិងអភិវឌ្ឍន៍ នៃព្រះរាជាណាចក្រកម្ពុជា។
មុខងារ និងភារកិច្ច
រចនាសម្ព័ន និងមុខងាររបស់ក្រសួងផែនការ (MoP) ត្រូវបានដាក់ឱ្យលម្អិតនៅឆ្នាំ ២០២២ ក្នុងអនុក្រឹត្យលេខ៖ ១៤៤ (២០២២)។ យោងតាមឯកសារនេះ, ក្រសួងផែនការមានមុខងារ និងភារកិច្ចដូចខាងក្រោម៖
- ធ្វើជាសេនាធិការជូនរាជរដ្ឋាភិបាលក្នុងការដឹកនាំ រៀបចំ កំណត់ចក្ខុវិស័យ គោលនយោបាយ យុទ្ធសាស្ត និងអាទិភាពនានាសម្រាប់អភិវឌ្ឍន៍ប្រទេសជាតិ ដោយឈរលើមូលដ្ឋាននៃការបង្កើតឱ្យមាននិរន្តរភាព និងតុល្យភាព រវាងការអភិវឌ្ឍ និងសមភាពនិងសមធម៌ និងយុត្តិធម៌ក្នុងសង្គម ដោយគិតគូរអំពីទំនាក់ ទំនងរវាងការអភិវឌ្ឍផ្នែកសេដ្ឋកិច្ច សង្គម វប្បធម៌ និងបរិស្ថាន
- ដឹកនាំ និងរៀបចំផែនការ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកិច្ច យុទ្ធសាស្ត្រ ផែនការសកម្មភាព និងកម្ម វិធីនានាពាក់ព័ន្ធនឹងវិស័យផែនការ ស្ថិតិ និងប្រជាជននិងអភិវឌ្ឍន៍ តាមប្រព័ន្ធវិមជ្ឈការ និងវិសហ្នមជ្ឈក ក្នុងក្របខ័ណ្ឌទូទាំងប្រទេស
- ដឹកនាំការវាស់វែង និងវិភាគអំពីភាពក្រីក្រីនៅកម្ពុជា និងការវិភាគផ្សេងៗដែលពាក់ព័ន្ធនឹងឌីណាមិក ប្រជាសាស្ត
- ដឹកនាំធ្វើជំរឿនប្រជាជន ជំរឿនសេដ្ឋកិច្ច ជំរឿនកសិកម្ម និងជំរឿនផ្សេងៗទៀតតាមតម្រូវការចាំបាច់របស់ ប្រទេស និងអនុលោមតាមច្បាប់ស្តីពីស្ថិតិនៃព្រះរាជាណាចក្រកម្ពុជា
- ដឹកនាំធ្វើអង្កេតសេដ្ឋកិច្ចសង្គមកិច្ចកម្ពុជា អង្កេតប្រជាសាស្ត្រនិងសុខភាព អង្កេតកសិកម្ម អង្កេតកម្លាំង ពលកម្ម អង្កេតមនុស្សចាស់ និងអង្កេតផ្សេងៗទៀតតាមតម្រូវការចាំបាច់របស់ប្រទេស និងអនុលោមតាម ច្បាប់ស្តីពីស្ថិតិនៃព្រះរាជាណាចក្រកម្ពុជា
- គ្រប់គ្រងព័ត៌មានស្ថិតិសេដ្ឋកិច្ចសង្គមកិច្ច និងប្រជាសាស្ត្រក្នុងក្របខ័ណ្ឌទូទាំងប្រទេស គ្រប់គ្រងប្រព័ន្ធមូលដ្ឋានទិន្នន័យជាតិ
- រៀបចំផែនការ និងកម្មវិធីជាតិសម្រាប់កិច្ចអភិវឌ្ឍរយៈពេលខ្លី មធ្យម និងវែង ដោយសម្របសម្រួល ជាមួយបណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីធានាថាផែនការ និងកម្មវិធីជាតិទាំងនោះមានសង្គតិភាព ជាមួយគ្នា រវាងបណ្តាវិស័យសេដ្ឋកិច្ច សង្គមកិច្ច ទាំងថ្នាក់ជាតិ ទាំងថ្នាក់ក្រោមជាតិ
- ផ្តួចផ្ដើមនិងលើកសំណើជូនរាជរដ្ឋាភិបាល ដោយសហការជាមួយស្ថាប័នពាក់ព័ន្ធក្នុងការរៀបចំនិងក សម្រួលគោលនយោបាយ ផែនការអភិវឌ្ឍន៍ យុទ្ធសាស្រ្ត ផែនការសកម្មភាព ដើម្បីគាំទ្រដល់កម្មវិធី សកម្មភាពនិងគោលនយោបាយនានាឆ្លើយតបទៅនឹងសេចក្តីសម្រេច និងអនុសញ្ញានានារបស់អង្គការសហប្រជាជាតិ
- តាមដានត្រួតពិនិត្យនិងវាយតម្លៃការអនុវត្តគោលនយោបាយ ផែនការ កម្មវិធីជាតិ និងបណ្ដាគម្រោងពី គ្រប់ផ្នែកទាំងអស់ ហើយវាយតម្លៃលទ្ធផលនៃការអនុវត្ត និងលើកឡើងពីវិធានការកែតម្រូវផែនការ កម្ម វិធីជាតិក្នុងករណីចាំបាច់
- សិក្សាស្រាវជ្រាវអំពីស្ថានភាពសង្គម-សេដ្ឋកិច្ច សង្គម-ប្រជាសាស្ត្រ សង្គម-វប្បធម៌ និងសង្គម-បរិស្ថាន ដើម្បីបម្រើឱ្យវិស័យផែនការ ស្ថិតិ និងប្រជាជននិងអភិវឌ្ឍន៍ សម្រាប់ផលប្រយោជន៍សាធារណៈ និង សង្គមជាតិ
- ផ្ដល់ជំនួយខាងផ្នែកបច្ចេកទេស និងវិធីសាស្ត្រ ឬអនុវត្តការធ្វើជំរឿន និងអង្កេតតាមវិស័យ និងប្រធានបទ នានាតាមសំណូមពររបស់អ្នកប្រើប្រាស់ទិន្នន័យស្ថិតិ
- ចងក្រងស្ថិតិគណនេយ្យជាតិ ស្ថិតិថ្លៃ គណនីរណប សេដ្ឋកិច្ចជាតិ និងសៀវភៅកម្រង ស្ថិតិរបស់កម្ពុជា ប្រចាំ ខែ ត្រីមាស ឆមាស និងប្រចាំឆ្នាំ
- សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធដើម្បីកំណត់អាទិភាពក្នុងការវិនិយោគទាំងសាធារណៈ ទាំង ឯកជនដោយប្រើប្រាស់ឱ្យអស់លទ្ធភាព និងមានប្រសិទ្ធភាពនូវសក្តានុពលនៃធនធានទាំងក្នុង ទាំងក្រៅប្រទេស
- សហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីកំណត់បរិមាណធនធានសរុបនិងវិភាជន៍ ទុនវិយោគសាធារណៈប្រចាំឆ្នាំ
- សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធដើម្បីរៀបចំគោលនយោបាយ យុទ្ធសាស្ត្រ និងកំណត់អាទិភាព ក្នុងផែនការសហប្រតិបត្តិការសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ និងវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង ជាមួយដៃគូអភិវឌ្ឍន៍ឱ្យមានសង្គតិភាពជាមួយនឹងទិសដៅ និងគោលនយោបាយយុទ្ធសាស្ត្រអភិវឌ្ឍជាតិ
- សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធដើម្បីរៀបចំគោលនយោបាយប្រជាសាស្ត្រ ការផ្លាស់ប្តូរទីលំនៅ និងផែនការសកម្មភាពស្តីពីការបែងចែកកម្លាំងពលកម្មសង្គមឱ្យមានតុល្យភាព ធានាដល់កិច្ចអភិវឌ្ឍ សេដ្ឋកិច្ច សង្គមកិច្ច និងការការពារជាតិ
- សហការដោះដូរព័ត៌មានស្ថិតិជាមួយអង្គភាពស្ថិតិជាតិនៃប្រទេសក្នុងតំបន់ ក្នុងពិភពលោក និងបណ្តាអង្គការជាតិ អង្គការអន្តរជាតិ
- បំពេញមុខងារ និងភារកិច្ចចាំបាច់ផ្សេងទៀតតាមការប្រគល់ជូនពីប្រមុខរាជរដ្ឋាភិបាល។
រចនាសម្ព័ន្ធ
In 1997, Sub-Decree No. 144 (2022) provided a thorough explanation of the MoP’s structure and purpose. This document states that the Ministry of Planning is made up of the following nine Directorates/Units:
ក. អង្គភាពថ្នាក់ជាតិ
- ខុទ្ទកាល័យ
- អគ្គនាយកដ្ឋានកិច្ចការទូទៅ
- អគ្គនាយកដ្ឋានផែនការ
- វិទ្យាស្ថានជាតិស្ថិតិ
- អគ្គលេខាធិការដ្ឋានប្រជាជន និងអភិវឌ្ឍន៍
- អគ្គាធិការដ្ឋាន
- នាយកដ្ឋានសវនកម្មផ្ទៃក្នុង
- អង្គភាពលទ្ធកម្ម
- សាលាជាតិផែនការ និងស្ថិតិ
ខ. អង្គភាពថ្នាក់ក្រោមជាតិ
- មន្ទីរផែនការរាជធានី ខេត្ត
អគ្គនាយកដា្ឋនផែនការ
រចនាសម្ព័ន្ធនិងមុខងារនៃ MoP នេះត្រូវបានដាក់ចេញនៅក្នុងលម្អិតនៅក្នុងឆ្នាំ 2022 ក្នុងអនុក្រឹត្យលេខ: 144 (2022) ។ យោងតាមឯកសារនេះនៅក្នុងជំពូកទី 5 និងមាត្រា 15, អគ្គនាយកដ្ឋានផែនការមានតួនាទី និងភារកិច្ចដូចតទៅ៖
- រៀបចំគោលនយោបាយ យុទ្ធសាស្ត្ររយៈពេលខ្លី មធ្យម និងវែង និងរៀបចំកម្មវិធីជាតិ សម្រាប់អភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជា
- ផ្តល់ការសហការ និងណែនាំដល់ក្រសួង ស្ថាប័ននានា ក្នុងការរៀបចំផែនការផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍ តាមវិស័យ
- ពិនិត្យរាល់អនុសញ្ញា និងកម្មវិធីអន្តរជាតិនានា ដែលកម្ពុជាមានភារកិច្ចចូលរួមអនុវត្ត ក្នុងនាមសមាជិក របស់អង្គការសហប្រជាជាតិ ដើម្បីធ្វើមូលដ្ឋានីយកម្ម និងបញ្ជ្រាបទៅក្នុងផែនការជាតិ
- កំណត់អាទិភាពក្នុងការវិនិយោគ ទាំងសាធារណៈ ទាំងឯកជន ដើម្បីប្រើប្រាស់ឱ្យអស់លទ្ធភាព និងមាន ប្រសិទ្ធភាព នូវសក្តានុពលនៃធនធានទាំងក្នុង ទាំងក្រៅប្រទេស តាមរយៈកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល
- សហការជាមួយនឹងគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោម ជាតិ(គ.ជ.អ.ប) ដើម្បីរៀបចំវិធីសាស្ត្រ និងបែបបទ ក្នុងការរៀបចំផែនការអភិវឌ្ឍន៍នៅថ្នាក់ក្រោមជាតិ ឱ្យមានសង្គតិភាពរវាងផែនការអភិវឌ្ឍន៍ជាតិជាមួយផែនការអភិវឌ្ឍន៍ថ្នាក់ក្រោមជាតិ
- រៀបចំប្រព័ន្ធតាមដានត្រួតពិនិត្យនិងវាយតម្លៃ សម្រាប់តាមដានត្រួតពិនិត្យនិងវាយតម្លៃ ការអនុវត្តផែនការអភិវឌ្ឍន៍ជាតិ កម្មវិធីជាតិ និងផែនការតាមវិស័យ
- តាមដានត្រួតពិនិត្យ និងវាយតម្លៃ ការអនុវត្តផែនការនិងកម្មវិធីជាតិ និងរៀបចំរបាយការណ៍បូកសរុប លទ្ធផលនៃការអនុវត្ត ជូនថ្នាក់ដឹកនាំក្រសួងផែនការ និងរាជរដ្ឋាភិបាលកម្ពុជា
- សម្របសម្រួល និងសហការជាមួយក្រសួង ស្ថាប័ន និងដៃគូអភិវឌ្ឍក្នុងការកំណត់វិធីសាស្ត្រនិងគណនាភាពក្រីក្រនៅកម្ពុជា
- ដឹកនាំ និងរៀបចំវិធីសាស្ត្រ និងអនុវត្តអត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងជនងាយរងគ្រោះនៅកម្ពុជា ដើម្បីជាមូលដ្ឋានសម្រាប់ការរៀបចំគោលនយោបាយ និងផែនការ នៅគ្រប់កម្រិត
- រៀបចំ និងដឹកនាំការអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រ លើកកម្ពស់អាហារូបត្ថម្ភ
- រៀបចំគោលនយោបាយ និងយុទ្ធសាស្ត្រយេនឌ័ររបស់ក្រសួងផែនការ រៀបចំផែនការសកម្មភាព និងផែនការថវិកា៣ឆ្នាំនិងប្រចាំឆ្នាំរបស់អគ្គនាយកដ្ឋានផែនការ
- បំពេញភារកិច្ចផ្សេងៗទៀតតាមការប្រគល់ជូនរបស់រដ្ឋមន្ត្រី ក្រសួងផែនការ។
- អគ្គនាយកដ្ឋានផែនការ មាននាយកដ្ឋានចំណុះចំនួន ៧ ដូចខាងក្រោម៖
- នាយកដ្ឋានផែនការទូទៅ
- នាយកដ្ឋានផែនការសេដ្ឋកិច្ច
- នាយកដ្ឋានផែនការសង្គមកិច្ច
- នាយកដ្ឋានផែនការវិនិយោគ
- នាយកដ្ឋានលើកកម្ពស់អាហារូបត្ថម្ភ
- នាយកដ្ឋានអត្តសញ្ញាណកម្មគ្រួសារក្រីក្រ (ID-Poor website)
- នាយកដ្ឋានផែនការថ្នាក់ក្រោមជាតិ
អគ្គនាយកដ្ឋានផែនការ
បេសកកម្ម មុខងារ និងភារកិច្ចរបស់មន្ទីរផែនការរាជធានី ខេត្ត
មន្ទីរផែនការរាជធានី ខេត្ត បំពេញមុខការជាសេនាធិការជូនក្រសួងផែនការលើបេសកកម្មដឹកនាំសម្របសម្រួល និងគ្រប់គ្រងលើវិស័យផែនការ ស្ថិតិ និងប្រជាជននិងអភិវឌ្ឍន៍ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច ដោយធានាគុណភាព និងប្រសិទ្ទភាព នៅថ្នាក់ក្រោមជាតិ។
បេសកកម្មនេះត្រូវធ្វើឡើងតាមរយៈការរៀបចំនិងការអនុវត្តឱ្យបានត្រឹមត្រូវស្របតាមគោលនយោបាយក្របខ័ណ្ឌច្បាប់និងបទដ្ឋានគតិយុត្តទាំងឡាយដែលទាក់ទងនិងវិស័យផែនការ ស្ថិតិ និងប្រជាជន និងអភិវឌ្ឍន៍ នៃព្រះរាជាណាចក្រកម្ពុជា។ តួនាទី និងភារកិច្ចរបស់មន្ទីរផែនការរាជធានី ខេត្ត ដូចមានចែងក្នុងប្រកាសលេខ៖ ០០១២ ផ.ក ឆ្នាំ២០២៣ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់មន្ទីរផែនការរាជធានី ខេត្ត។
ការងារស្នូលរបស់មន្ទីរផែនការរាជធានី ខេត្ត រួមមាន៖
- ការងារស្នូលរបស់មន្ទីរផែនការរាជធានី ខេត្ត រួមមាន៖
- គាំទ្រការធ្វើសមាហរណកម្មផែនការវិនិយោគបីឆ្នាំរំកិល និងផែនការថវិកាស្រុក/ក្រុង ឃុំ/សង្កាត់
- ការចូលរួមប្រមូលទិន្នន័យអង្កេត និងជំរឿន
- គាំទ្រផ្តល់បច្ចេកទេសការចង់ក្រងទិន្នន័យឃុំ/សង្កាត់ (CDB) និងទិន្នន័យគម្រោងថ្នាក់ក្រោមជាតិ(SPD)
- គាំទ្រការវិភាគស្ថានភាពនៃភាពក្រីក្រ និងវិភាគពិន្ទុរ (Score Card ) និងផែនការ៥ឆ្នាំថ្នាក់ក្រោមជាតិ