គោលដៅអភិវឌ្ឍប្រកបដោយចីរភាព

ក្រសួងផែនការរបស់រាជរដ្ឋាភិបាលកម្ពុជាទទួលខុសត្រូវចំពោះការដឹកនាំនិងគ្រប់គ្រងការធ្វើផែនការអភិវឌ្ឍន៍។
ក្នុងខែកញ្ញា ឆ្នាំ២០១៥ រាជរដ្ឋាភិបាលកម្ពុជា ជាមួយនឹងប្រទេសជាសមាជិកអង្គការសហប្រជាជាតិ នៅក្នុងសម័យប្រជុំប្រចាំឆ្នាំរបស់មហាសន្និបាតអង្គការសហប្រជាជាតិ បានអនុម័ត របៀបវារៈគោលដៅអភិវឌ្ឍប្រកបដោយចីរភាព (គ.អ.ច.) ឆ្នាំ២០១៦–២០២៣០

ក្នុងដំណាក់កាលថ្មីនេះ រាជរដ្ឋាភិបាលកម្ពុជាបានបន្តការខិតខំរបស់ខ្លួនដើម្បីធ្វើមូលដ្ឋាននីយកម្មគោលដៅសកលនៃ គ.អ.ច. ឲ្យស្របទៅនឹងបរិបទនៃប្រទេសកម្ពុជា ដែលត្រូវបានគេហៅថា គោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា(គ.អ.ច.ក.) ហើយ គ.អ.ច.ក នេះនឹងត្រូវបានធ្វើសមាហរណកម្មទៅក្នុងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិនិងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍តាមវិស័យ ជាពិសេស ត្រូវប្រើជាធាតុចូលដ៏សំខាន់សម្រាប់រៀបចំ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ(ផ.យ.អ.ជ) ២០១៩-២០២៣ និង ផ.យ.អ.ជ ២០២៤-២០២៨ ខាងមុខ។.

ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ

ក្រសួងផែនការរបស់រាជរដ្ឋាភិបាលកម្ពុជាទទួលខុសត្រូវចំពោះការដឹកនាំនិងគ្រប់គ្រងការធ្វើផែនការអភិវឌ្ឍន៍។
ការងាររៀបចំ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ (ផ.យ.អ.ជ) គឺជាការងារចាំបាច់ និងមានសារៈសំខាន់ណាស់ ព្រោះផែនការនេះជាឧបករណ៍សំខាន់តែមួយគត់សម្រាប់អនុវត្តគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។ ផែនការនេះដឹកនាំការអនុវត្តឆ្ពោះទៅរកការសម្រេចបាននូវ ចក្ខុវិស័យកម្ពុជា ២០៥០ជាផែនការសម្រាប់អនុវត្ត គោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា ឆ្នាំ២០៣០និងរួមចំណែកសំខាន់ក្នុងការសម្រេច គោលដៅអភិវឌ្ឍប្រកបដោយចីរភាពសកល (SDGs)។.