ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ (ផ.យ.អ.ជ) ឆ្នាំ២០១៩-២០២៣
ក្នុងអំឡុងពេល២ទសវត្សរ៍កន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជាបានពង្រឹងសមត្ថភាពក្នុងការងារផែនការ តាមរយៈការរៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ពហុវិស័យគឺ ទី១យុទ្ធសាស្ត្រត្រីកោណ‌ និងឧបករណ៍នៃការអនុវត្តការងាររបស់ខ្លួននិងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ៥ឆ្នាំលើកទី២ ឆ្នាំ២០០១¬-២០០៥ ទី២ យុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី១ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ (ផ.យ.អ.ជ) ឆ្នាំ២០០៩-២០១៣ ទី៣ យុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី២ និង ផ.យ.អ.ជ.ឆ្នាំ២០០៦-២០១០, ទី៤ សម្រាប់ការរៀបចំយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ និង ផ.យ.អ.ជ. ឆ្នាំ២០១៤-២០១៨។ លើសពីនេះ, ផ.យ.អ.ជ. ឆ្នាំ២០១៩-២០២៣ គឺត្រូវបានបន្តរៀបចំឡើងសម្រាប់អនុវត្ត “យុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤” ដោយរួមចំណែកសម្រេចឲ្យបានក្របខណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជាឆ្នាំ២០១៦-២០៣០ ។ សម្រាប់ការរៀបចំ ផ.យ.អ.ជ. ឆ្នាំ២០១៩-២០២៣, រាជរដ្ឋាភិបាលកម្ពុជាបានប្រើប្រាស់នីតិវិធីនិងយន្តការដែលមានស្រាប់ និងបានធ្វើការកែលម្អក្នុងអំឡុងពេលនៃរៀបចំឡើងវិញ។ កិច្ចខិតខំប្រឹងប្រែង ទាំងនេះរួមមានការប្តេជ្ញាដោយផ្តោតការយកចិត្តទុកដាក់ទៅលើការអភិវឌ្ឍ និងគ្រប់គ្រងលទ្ធផល។
ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ (ផ.យ.អ.ជ.)
រូបភាព ចំណងជើង ទំហំ សកម្មភាព
No Image ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ (ផ.យ.អ.ជ) ឆ្នាំ២០១៩-២០២៣ 18302 KB Download